លោក បានថ្លែងបន្តថា លោកស្រី មូរ សុខហួរ សម្តែងការមិនពេញចិត្តចំពោះ “ក្រុមត្រឹមត្រូវ” ដែលមានបំណងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ហើយថាបើសិនក្រុមត្រឹមត្រូវមិនហ៊ានធ្វើ ទុកឲ្យក្រុមបោកប្រាសរបស់គាត់ធ្វើវិញ។
លោកបានបញ្ជាក់ថា ការដោះស្រាយបញ្ហាអ្វីមួយមិនសំខាន់ដូចសត្វស្វាលេងប៉ាហ៊ី ទើបកំណត់បានជាសកម្មភាពដោះស្រាយបញ្ហានោះទេ។ ជាញឹកញាប់ គេសង្កេតឃើញថា សត្វស្វាលេងប៉ាហ៊ីគ្រាន់តែដើម្បីលក់ថ្នាំរកលុយចូលហោរប៉ៅឲ្យម្ចាស់ប៉ុណ្ណោះ ប៉ុន្តែថ្នាំនោះនៅតែអត់មានប្រសិទ្ធភាពដដែល។
លោកម៊ុត ចន្ថា បានលើកឡើងថា “លោក កឹម សុខា និងគោលការណ៍របស់គណបក្សសង្រ្គោះជាតិ (CNRP) មិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយដោយហិង្សាជាដាច់ខាត។ ជារឿយៗ លោក កឹម សុខា ក្នុងនាមប្រធានគណបក្ស តែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ជាសារធារណៈថារូបលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍អហឹង្សា។ អ្នកណាចង់ប្រើអំពើហឹង្សាទៅណាឲ្យឆ្ងាយពី CNRP “៕
No comments:
Post a Comment