(កំពត)៖ «ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ ក្នុងការធានានូវដំណើរការជាប្រក្រតីភាព និងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់ នៃដំណើរការបោះឆ្នោត និងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ខាងលើនេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីនៃកិច្ចប្រជុំពង្រឹង និងបំប៉នបន្ថែមផ្នែកច្បាប់ និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
No comments:
Post a Comment