Thursday, October 17, 2019

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់កងកម្លាំងប្រដាប់អាវុធនៅយោធភូមិភាគទី៤ ត្រៀមអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ



(ព្រះវិហារ)៖ ថ្លែងចេញពីខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ច្បាស់ទៅកាន់ កងកម្លាំងប្រដាប់អាវុធនៅទិសទី១ នៃយោធភូមិភាគទី៤ ថា ទណ្ឌិត សម រង្ស៉ី កំពុងតែមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយព្រះមហាក្សត្រ។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដូច្នេះត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី បើសិនហ៊ានឈានជើងចូលទឹកដីកម្ពុជា។
=======
#Cambodia #HunSen #Peace #Development
#ការពារកម្ពុជា #ការពាររាជបល្ល័ង្គ #ការពាររាជរដ្ឋាភិបាលស្របច្បាប់
Join Us : https://t.me/cambodiafirst

No comments:

Post a Comment