(ស៊ែប៊ី)៖ អំឡុងពេលនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច (Vladimir Marinkovic) អនុប្រធានសភានៃសាធារណរដ្ឋស៊ែប៊ី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានផ្ញើបណ្តាំសាកសួរសុខទុក្ខជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមវេទិកាពហុភាគី (IPU) លើកទី ១៤១ ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការផ្តល់តម្លៃ និងគោរពគោលការណ៍និងច្បាប់អន្តរជាតិ។
ក្នុងជំនួបនេះ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានមានប្រសាសន៍ថា តាងនាមឱ្យសភានៃសាធារណស៊ែប៊ី លោក ពិតជាមានកិត្តិយស ដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាកម្ពុជា។ លោក បានលើកជាយោបល់ស្នើសុំឱ្យមានការបង្កើនការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសស៊ែប៊ី-កម្ពុជា លើគ្រប់វិស័យ រួមមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត រដ្ឋាភិបាល និងសភា។
=======
#Cambodia #HunSen #Peace #Development #IPU #UN
Join Us : https://t.me/cambodiafirst
=======
#Cambodia #HunSen #Peace #Development #IPU #UN
Join Us : https://t.me/cambodiafirst
No comments:
Post a Comment