Thursday, July 20, 2023

ឯកឧត្តម នេត្រ ភក្ត្រា៖ ភ្នាក់ងារគណបក្សប្រជាជន ដើរតួនាទីសំខាន់ចូលរួមការពារដំណើរការនីតិវិធីបោះឆ្នោតស្របតាមច្បាប់

(កំពត)៖ «ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ ក្នុងការធានានូវដំណើរការជាប្រក្រតីភាព និងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់ នៃដំណើរការបោះឆ្នោត និងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ 

ខាងលើនេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីនៃកិច្ចប្រជុំពង្រឹង និងបំប៉នបន្ថែមផ្នែកច្បាប់ និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

Uploading: 1681103 of 1681103 bytes uploaded.







Wednesday, October 30, 2019

លោកស្រី មូរ សុខហួរ ទទួលស្គាល់ការពិត ថា ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ជា ក្រុមបោកប្រាស

ភ្នំពេញ៖ លោកម៊ុត ចន្ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៣០តុលានេះថា “លោកស្រី មូរ សុខហួរ បានទទួលស្គាល់​ជាសា​ធារណៈ​ហើយ​ថា អ្នកគាំទ្ររបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែល​ត្រូ​វបាន​រំ​លាយ គឺជា “ក្រុមត្រឹមត្រូវ៣។ ជាមួយគ្នានេះដែរ លោកស្រី សុខហួរ បានទទួលស្គាល់ថា​ក្រុ​ម​អ្នកគាំទ្រ​លោក​ ស​ម រង្ស៊ី ប្រធានស្តីទីដែលត្រូវបានលើ​ក​បន្តុ​បក្លែ​ងក្លាយ គឺជា “ក្រុមបោកប្រាស”​ មែន”។


លោក បានថ្លែងបន្តថា លោកស្រី មូរ សុខហួរ សម្តែងការមិនពេញ​ចិត្ត​ចំពោះ​ “ក្រុមត្រឹមត្រូវ” ដែលមាន​បំណ​ងស្វែង​រក​ដំណោះស្រា​យ ដោយស​ន្តិវិ​ធី ហើយថាបើសិនក្រុមត្រឹមត្រូវមិន​ហ៊ា​នធ្វើ​ ទុកឲ្យក្រុមបោកប្រាសរបស់គា​ត់​ធ្វើវិ​ញ។​
លោកបានបញ្ជាក់ថា ការដោះស្រាយបញ្ហាអ្វីមួយមិនសំខាន់​ដូ​ចសត្វ​ស្វាលេ​ងប៉ា​ហ៊ី ទើបកំណត់បានជាសកម្មភាព​ដោះ​ស្រាយប​ញ្ហានោះ​ទេ។ ជាញឹកញាប់ គេស​ង្កេត​ឃើញ​ថា សត្វស្វាលេងប៉ាហ៊ីគ្រាន់​តែដើ​ម្បីល​ក់ថ្នាំ​រកលុយ​ចូលហោ​រប៉ៅឲ្យ​ម្ចាស់ប៉ុ​ណ្ណោះ ​ប៉ុន្តែថ្នាំនោះនៅតែអត់មាន​ប្រ​សិទ្ធ​ភាពដ​ដែល។
លោកម៊ុត ចន្ថា បានលើកឡើងថា “លោក កឹ​ម សុខា និងគោលការណ៍រ​បស់​គ​ណបក្ស​សង្រ្គោះជា​តិ​ (CNRP) មិនមានចេត​នា មិនមានផែនការ និ​ង​មិន​ធ្វើនយោ​បាយដោយហិង្សាជាដាច់ខាត។ ​ជារឿយៗ លោក កឹម សុខា ក្នុងនាមប្រធានគណ​ប​ក្ស តែងតែណែនាំទាំងផ្ទៃក្នុង​ប​ក្ស ​ទាំងថ្លែងការណ៍ជាសារ​ធា​រណៈ​ថា​រូប​លោក ក៏ដូចជាគណបក្សសង្គ្រោះជា​តិ​ ប្រកាន់ខ្ជាប់នូវគោលការណ៍​អ​ហឹង្សា​។ អ្នកណាចង់ប្រើអំពើហឹ​ង្សា​​ទៅណា​​ឲ្យ​ឆ្ងា​យពី CNRP “៕

Monday, October 28, 2019

លោក ពេជ្រ ស្រស់៖ ទណ្ឌិត សម រង្ស៉ី កំពុងប្រមូលអ្នកដើរតាមខ្លួនយកមកដុត ដើម្បីបង្កើតជាផ្សែងឲ្យគេឯងភ្ញាក់ផ្អើល



(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងថា លោក សម រង្ស៉ី មេចលនាឧទ្ទាមនៅក្រៅប្រទេស កំពុងតែធ្វើនយោបាយដុតខ្លួនឯង និងអ្នកដើរតាម ហើយលទ្ធផលចុងក្រោយគឺទទួលរងនូវភាពអាម៉ាស។
លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «មនុស្សមួយក្រុមប្រឆាំងនឹងច្បាប់គឺ កំពុងតែធ្វើនយោបាយដុតខ្លួនឯង នឹងកំពុងតែប្រមូលអ្នកដើរតាមខ្លួន យកមកដុតដែរដើម្បីបង្កើតជាផ្សែងឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផលចុងក្រោយគឺត្រូវរងនូវភាពអាម៉ាស់ ដោយសារភ្លៀងមួយមេធំធ្លាក់មកធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាងអាណោចអាធម្មជាពន់ពេក»។
លោកបានបន្តថា៖ «ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយទៅ ជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលា គឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និងសុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា "ជួញជិតគឺប្រសើរជាងជួញឆ្ងាយ" និងមួយឃ្លាទៀត "កុំជឿមនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តីផ្អែម"»។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវ និងប្រកាសផ្តល់ថវិកាលើកទឹកចិត្ត ឱ្យកងទ័ពផ្តាច់ខ្លួនហើយប្រឆាំងនឹងរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕
--------------
#SamRainsy #សមរង្ស៊ី #ជនក្បត់ជាតិ #USA #CNRP #RFA
Join Us : https://t.me/cambodiafirst



ក្រសួងធនធានទឹក៖ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ដោយសារឥទ្ធិពលសម្ពាធទាបសកម្ម


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីស្ថានភាពអាកាសធាតុ ដែលកម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ ក្រសួងធនធានទឹក ក៏បានឲ្យដឹងទៀតថា សម្រាប់ខេត្តដ៏ទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយដូចគ្នា ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។
យ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដែរថា ការព្យាករសម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ ដែលអាចមានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយ ឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩៕
=======
#Cambodia #HunSen #Peace #Development #ក្រសួងធនធានទឹក
Join Us : https://t.me/cambodiafirst

ស្ងាត់ៗ យឹម សុវណ្ណ ចេញមុខ​ប្រកាស​ថា គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ទណ្ឌិត សម រង្ស៊ី គឺ​ដើម្បី​សងសឹក​គំនុំ​ឈាម​គ្រួសារ



ភ្នំពេញ ​៖ លោក យឹម សុវណ្ណ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជាម​នុស្ស​ជំនិត​ជាមួយ​ទណ្ឌិត សម រង្ស៊ី និង​ជាម​ន្ត្រី​មួយ​រូប​ ដែល​ត្រូវ​បាន​ហាមប្រាម​សកម្មភាព​នយោបាយ​ផងដែរ​នោះ បន្ទាប់ពី​បាត់ឈ្មោះ បាត់​សម្លេង នៅ​ក្នុង​សកម្មភាព​នយោបាយ រយៈពេល​ចុងក្រោយ​នេះ បាន​បញ្ចេញ​សម្លេង​ជាថ្មី ជាមួយនឹង​ការប្រកាស​មិន​គាំទ្រ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដើម្បី​សងសឹក​គំនុំ​ឈាម​គ្រួសារ​ណាមួយ ដែល​ប្រកាស​ដោយ​ក្រុម​ទណ្ឌិត សម រង្ស៊ី ពី​ក្រៅប្រទេស និង​បាន​អះអាងថា សកម្មភាព​នោះ នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សកម្មជន ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជាជាតិ​ខ្មែរ​។

លោក យឹម សុវណ្ណ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​អម​ជាមួយ​សេចក្តី​ថ្លែង​ការ​ណ៍​ចំនួន​២​ទំព័រ​លើកឡើង​យ៉ាងនេះ​ថា “​រហូត​មក​ទល់​ពេលនេះ សហគមន៍​អន្តរជាតិ​បាន​ទទួលស្គាល់​ថា មានតែ​គណៈកម្មការ​ចំពោះ​កិច្ច​តែមួយគត់ ដែល​ធ្វើ​សកម្មភាព​ស្របច្បាប់ ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ក្រុម​ណាមួយ​យកទៅ​ធ្វើ​អាជីវកម្ម​ផ្តាច់មុខ​ឡើយ​។ គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ការ​ប្រើ​អំពើហិង្សា ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ ឬ​ធ្វើការ​សងសឹក​គំនុំ​ឈាម​គ្រួសារ ដែលនាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សកម្មជន គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ដល់​ប្រជាជាតិ​ខ្មែរ​ឡើយ​”​។
ដោយឡែក​នៅ​សេចក្តី​ថ្លែង​ការ​ណ៍​ចំនួន​២​ទំព័រ ចុះ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ បាន​លើកឡើងថា “​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​ប្រធាន កឹម សុខា សូម​គូស​បញ្ជាក់​សាជាថ្មី​គោលជំហរ​ដ៏​ច្បាស់លាស់​របស់​ខ្លួន គឺជា​ក្រុម​អហិង្សា​និយម និង​បន្ត​លើកកម្ពស់​ធម៌​អហិង្សា និង​លើក​តម្កើង​លទ្ធិ​ពេញលេញ​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មិន​យក​ខ្មែរ​ណាមួយ​ជាស​ត្រូវ​ឡើយ ហើយ​ខិតខំ​បន្ត​អនុវត្ត​គោលការណ៍​នេះ​ឲ្យ​បាន​ពេញលេញ​។ រហូត​មក​ទល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​នូវ​គោលការណ៍​អហិង្សា ហើយ​សូមបញ្ជាក់ថា គ្មាន​ការ​ជជែក​គ្នា និង​គ្មាន​ការឯកភាព​ណាមួយ​ឲ្យ​ប្រើ​ប្រាស់​វប្បធម៌​ហិង្សា និង​ការប៉ុនប៉ង​ឈាន​ទៅ​ការគ្រប់គ្រង​អំណាច​តាមបែប​បដិវត្តន៍​ហិង្សា និង​មិន​តាម​មធ្យោបាយ​ប្រជាធិបតេយ្យ ដូចដែល​ក្រុម​អ្នកនយោបាយ​ក្រៅ​បក្ស​មួយ​ចំនួន​បាន​នឹង​កំពុង​ញុះញង់​បង្ក​ឡើយ​”​។


Saturday, October 19, 2019

ទណ្ឌិត សម រង្ស៊ី កំពុងយកឈាមរាស្ត្រខ្មែរមកលុបលាងទង្វើក្បត់ជាតិរបស់ខ្លួន


ការអនុវត្តផែនការរដ្ឋប្រហារក្រោមលេសនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី មិនត្រឹមតែជាការធ្វើអត្តឃាតនយោបាយរបស់ខ្លួនផ្ទាល់ទេ ប៉ុន្តែកាន់តែនាំទុក្ខធំដល់ក្រុមអ្នកដែលដើរតាមនយោបាយបំផ្លាញជាតិរបស់ខ្លួនថែមទៀតផង។ រហូតមកទល់ពេលនេះ មនុស្សមិនតិចជាង ៤០ នាក់ទេដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួនពីបទរួមគំនិតក្បត់ជាតិ ហើយមានអ្នកខ្លះ ក៏បានចេញសារភាពជា មួយអាជ្ញាធរមានសមត្ថកិច្ច។ អ្នករួមគំនិតក្បត់ជាតិជាមួយមេរដ្ឋប្រហារសម រង្ស៊ី ជាច្រើនរូបទៀតបាននិងកំពុងត្រូវបានស៊ើបអង្កេត ហើយក៏មិនអាចគេចរួចពីការប្រឈមមុខផ្លូវច្បាប់ដែរ ប្រសិនបើពួកគេនៅតែបន្តផែនការក្បត់ជាតិជាមួយសម រង្ស៊ី និងមិនចូលសារភាពទេនោះ។
ការបន្តញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើឱ្យមានការបះបោរក្នុងសង្គមកម្ពុជាប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ផ្តួលរំលំព្រះរាជបល្ល័ង្គគឺជាយុទ្ធសាស្ត្រនយោបាយរបស់អ្នកទ័លច្រក ហើយការជាការធ្វើនយោបាយបែបសាច់កម្ម និងបំផ្លាញជាតិ បំផ្លាញអ្នកដទៃជា ពិសេសប្រើប្រាស់ឈាមនិងជីវិតរបស់ប្រជាជនខ្មែរ ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួននិង ប៉ុនប៉ងឡើងកាន់អំណាចដោយបដិ
វត្តន៍ហិង្សា ធ្វើរដ្ឋប្រហារផ្តួលរំលំរបបដឹកនាំស្របច្បាប់។ ទង្វើញុះញង់ដែលទណ្ឌិតសម រង្ស៊ីបានធ្វើជាការ
បំផ្លាញជាតិ ធ្វើរដ្ឋប្រហារ និងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវចាត់វិធានការតាមច្បាប់ពីបទឧបឃាត និងរួមគំនិតក្បត់ចំពោះអ្នកចូលរួមក្នុងផែនការក្បត់នេះ។
តើនរណាជាអ្នករងគ្រោះក្នុងផែនការធ្វើរដ្ឋប្រហាររបស់ទណ្ឌិតសម រង្ស៊ី? គឺមិនមែនសម រង្ស៊ីដែល កំពុងតែគេចខ្លួន និងរស់នៅយ៉ាងហ៊ឺហារនៅឯបរទេសនោះទេ និងដើរញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តបទ ល្មើសប្រឆាំងនឹងច្បាប់ ញុះញង់ឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចនោះទេ គឺអ្នកដែលត្រូវបាន សម រង្ស៊ី បោកប្រាស់និងអ្នកដែលដើរតាមទាំងងងឹតងងុលតាមនយោបាយទណ្ឌិតក្បត់ជាតិរូបនេះ។ សូម្បីតែ មាជ សុវណ្ណរ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ សម រង្ស៊ី ក៏មិនគាំទ្រចំពោះ ទង្វើរបស់សមរង្ស៊ី ដោយចាត់ទុកថាផែនការសម រង្ស៊ី ជាផែនការខុសច្បាប់និងហិង្សា។ តាមរយៈបទសម្ភា​សជាមួយកាសែតភ្នំពេញ ប៉ុស្តិ៍ លោកមាជ សុវណ្ណារ៉ា បានស្នើឱ្យរដ្ឋាភិបាលគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីទោសទណ្ឌដែលជាប់ ពាក់ព័ន្ធ ហើយពលរដ្ឋខ្លួនឯងក៏ត្រូវយល់អំពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើទៅតាមកាលៈទេសៈនយោ បាយ និងគិតពីផលលំបាកដែលកើតចេញពីទង្វើរបស់ខ្លួនដូចជាត្រូវជាប់គុកឬរត់ចោលស្រុកជាដើម»។
ក្រុមអ្នកវិភាគ និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ មើលឃើញថា សម រង្ស៊ី កំពុងសម្លាប់នយោ បាយខ្លួនផង និងនាំទុក្ខធំដល់សកម្មជនខ្លួននិងក្រុមគ្រួសាររបស់គេផង។ អ្វីដែល សម រង្ស៊ី ញុះញង់គ្រាន់ តែជាយុទ្ធសាស្ត្រគំរាមពីក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្ររបស់បរទេស និងធ្វើតេស្តកម្លាំងតែប៉ុណ្ណោះ ហើយចុងក្រោយស្វែងរកសម្ពាធបរទេសដើម្បីចរចានយោបាយជាមួយរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ហាក់ ដូចជាបានបានបរាជ័យតាំងពីខ្លួនដើរយុទ្ធសាស្ត្រនយោបាយខុសពេលដែលបានបោះបង់តំណែងប្រធានបក្សសង្គ្រោះជាតិទៅឱ្យ កឹម សុខា ខែកុម្ភៈ ឆ្នាំ ២០១៧ មកម៉្លេះ។ ចាប់តាំងពីនោះមក សម រង្ស៊ី បានបាត់ បង់ទីតាំងឈរជើងនយោបាយ គ្មានការគាំទ្រជាលក្ខណៈអន្តរជាតិ បរទេសលែងនិយាយពីឈ្មោះសម រង្ស៊ី និងមិនរំឭកពីជនរូបនេះ ហើយផែនការនិងសកម្មភាពដែលទណ្ឌិតរូបនេះ ដាក់រហូតមកទល់ពេលនេះក៏គ្មានការគាំទ្រពីអន្តរជាតិ និងពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅលើកលែងតែអ្នកដែលចាញ់បោក សម រង្ស៊ី ប៉ុន្មាននាក់ប៉ុណ្ណោះ ហើយអ្នកទាំងនោះ ក៏ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងចូលសារភាពមួយចំនួនរួចហើយដែរ។
ដោយសារមើលឃើញថា ខ្លួនគ្មានការគាំទ្រ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក៏ត្រូវបានរដ្ឋាភិបលវាយ
បំបែកសម រង្ស៊ី ចាប់ផ្តើមរកលេសដើម្បីមិនវិលត្រឡប់ចូលកម្ពុជាតាមការសន្យាដោយនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខដោយបង្កើតការញុះញង់ផ្សេងៗដែលខុសច្បាប់ហើយចុងក្រោយប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលធ្លាប់លើកលែងទោសឱ្យខ្លួន និងប្រមាថនិមិត្តរូបជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិបំផុត ទើបទណ្ឌិត សម រង្ស៊ី បានប្រើប្រព័ន្ធផ្សព្វផ្សាយបរទេសលម្អៀងទៅលើខ្លួនថាជាមួយនឹងវិធានការច្បាប់ សម រង្ស៊ី នឹងអាចពិចារណាចំពោះគម្រោងនៃការវិលត្រឡប់របស់ខ្លួនមកកម្ពុជា។ គឹម សុខ អ្នកវិភាគដូរបាយរត់ចោលស្រុកក៏បានបង្ហើរថា៖ «ការវិលចូលស្រុករបស់ សម រង្ស៊ី អាចមានកម្រិតភាគរយទាបបំផុត ហើយឱកាសនៃការចរចារបស់គាត់ជាមួយលោក ហ៊ុន សែន ក៏អាចនឹងមិនទៅរួច​»។ តាមរយៈទឡ្ហីករណ៍ទាំងនេះគេអាចដឹងរួចស្រេចទៅហើយថាសម រង្ស៊ី នឹងពិតជាគ្មានសេចក្តីក្លាហានវិលត្រឡប់មកកម្ពុជាវិញ ដូចការគ្រោងទុកនោះទេ។
ដូច្នេះតើពលរដ្ឋខ្មែរនៅតែបន្តចាញ់បោកទណ្ឌិត សម រង្ស៊ី នេះដល់ពេលណាទៀត? ជនចង្រៃជាតិ សម រង្ស៊ី នឹងបញ្ចប់ជីវិតនយោបា យរបស់ខ្លួនទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ហើយ វិធានការច្បាប់ប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រឆាំងនឹងសម រង្ស៊ី និងអ្នករួមគំនិតក្បត់នឹងមិនថយក្រោយនោះ ទេ ព្រោះវាជាមធ្យោបាយស្របច្បាប់តែមួយគត់ដើម្បីបង្ក្រាបលើជនក្បត់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាច្រើនលើករួចមកហើយថា ខ្លួនមិនរួញរាក្នុងការកម្ចាត់ក្រុមរដ្ឋប្រហារមួយក្តាប់តូច ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋខ្មែរឡើយ។
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩

ការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី នឹងក្លាយ ជាអន្ទាក់សម្លាប់ សម រង្ស៊ីវិញជាមិនខាន


បាតុកម្មនៅកូរ៉េខាងត្បូងដែលក្រុមប្រឆាំងនឹងធ្វើថាដើម្បីគាំទ្រការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី នឹងក្លាយ ជាអន្ទាក់សម្លាប់ សម រង្ស៊ីវិញ។ នៅពេលនេះ សម រង្ស៊ី កំពុងតែក្លាយជាសាច់គោដ៏មានរសជាតិ ជាកម្មវត្ថុនៃការ ដណ្តើមផលប្រយោជន៍របស់ អេង ឆៃអ៊ាង ដែលបានរៀបចំផែនការលក់ សម រង្ស៊ី រីឯក្រុមយុវជននៃខ្មោចបក្សនេះនៅកូរ៉េបានបែកបាក់គ្នា ហើយក៏មិនចង់បាត់បង់ផលប្រយោជន៍ ដូច្នេះត្រូវធ្វើបាតុកម្ម យកប្រទេសកូរ៉េធ្វើសាក្សីជំរុញឱ្យ សម រង្ស៊ី ត្រូវតែវិលចូលស្រុកវិញតាម ផែនការដែល អេង ឆៃអ៊ាង រៀបចំ។ ពេលនេះប្តីប្រពន្ធ សម រង្ស៊ី ពិតជាទើបដឹងល្បិចលក់ សម រង្ស៊ី របស់អ្នកនៅជុំវិញ ខ្លួនគាត់។ ប៉ុន្តែអ្វីៗបានហួសបាត់អស់ទៅហើយ សម រង្ស៊ី ចូលមកវិញក៏ចប់ មិនចូលក៏ចប់!
---------
#Cambodia #Samrainsy #ពូជក្បត់ជាតិ